មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ រៀបចំការប្រឡងធ្វើតេស្តសមត្ថភាពបញ្ចប់វគ្គសិក្សារបស់សិស្សកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)
(ត្បូងឃ្មុំ): លោក យ៉ាន់ សុខា នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ អញ្ជើញលើកទឹកចិត្ត និងកាត់ស្រោមវិញ្ញាសារ នៃការប្រឡងធ្វើតេស្តសមត្ថភាពបញ្ចប់វគ្គសិក្សា របស់សិស្សកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (TVET 1.5M) នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ។ ការរៀបចំការប្រឡងធ្វើតេស្តសមត្ថភាពបញ្ចប់វគ្គសិក្សានៅក្នុងខែឧសភា ឆ្នាំ២០២៥នេះ មានរយៈពេល៣ថ្ងៃគឺថ្ងៃទី៥ ថ្ងៃទី៦ និងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីណាក់លោកគ្រូ-អ្នកគ្រូ បេក្ខជនសិស្ស ដែលបានបញ្ចប់វគ្គសិក្សាទាំងនៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត និងនៅតាមសហគមន៍ តាមបណ្តាឃុំ/សង្កាត់ ក្នុងខេត្តត្បូងឃ្មុំ…