កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង ៦នាក់ ដេញកាប់ចាក់ជនរងគ្រោះ ២ករណី

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០២៥ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន៦នាក់ ជាក្រុមក្មេងទំនើងឈ្មោះ ក្រុមកាប់ស្លុយ (KS) ដែលដេញកាប់ចាក់ជនរងគ្រោះ២ករណី។ *ករណីទី១៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដាវចំនួន១ដើម កាប់ និងយកដុំថ្ម គប់បណ្តាលឲ្យរងរបួស និងខូចខាតម៉ូតូចំនួនមួយគ្រឿង) ប្រព្រឹត្តនៅចំណុចមុខផ្សារទំនើបខាយសៀន (កោះពេជ្រ) ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤…

Continue Readingកម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង ៦នាក់ ដេញកាប់ចាក់ជនរងគ្រោះ ២ករណី

ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ វា.យប្រ.ហា.រ​ផ្ទះ​ប៉ើង​ដំបូល​ហោះ​រំលង​ផ្លូវជាតិ​ទៅ​ប៉ះ​ផ្ទះ​១​ខ្នង​ទៀត

ផ្ទះ​របស់​ប្រជាពលរដ្ឋ​០១​ខ្នង​ត្រូវ​បាន​ភ្លៀង​លាយឡំ​និង​ខ្យល់​កន្ត្រាក់​ប៉ើង​ដំបូល ឆ្លងផ្លូវ​ជាតិ​១១០ ទៅ​ប៉ះ​នឹង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​០១​ខ្នង​ទៀត រង​ការ​ខូចខាត​យ៉ាងដំណំ សំណាង​ណាស់ ក្នុង​ហេតុការណ៍​នេះ​គ្មាន​នរណា​ម្នាក់ រង​របួស​នោះ​ទេ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី ២៥ ខែមេសា ឆ្នាំ​២០២៥ ស្ថិត​ក្នុងភូមិ​ឬ​ស្សី​ស្រុក ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល ។ អាជ្ញាធរ​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ភ្លៀង​លាយឡំ​និង​ខ្យល់​កន្ត្រាក់ បាន​បណ្ដាល​ឱ្យ​បក់​ប៉ើង​ដំបូលផ្ទះ​របស់​ប្រជាពលរដ្ឋ​០១​ខ្នង ប៉ើង​ឆ្លងផ្លូវ​ជាតិ​១១០ ទៅ​ប៉ះ​នឹង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​០១​ខ្នង​ទៀត នៅ​ឯខាង​កើត​ផ្លូវ ក្នុងភូមិ​ឫស្សីស្រុក ឃុំ​ខ្ពប បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ។លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ម្ចាស់ផ្ទះ​ដែល​រង​ការ​ខូចខាត ដោយសារ​ខ្យល់​កន្ត្រាក់​មានឈ្មោះ…

Continue Readingភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ វា.យប្រ.ហា.រ​ផ្ទះ​ប៉ើង​ដំបូល​ហោះ​រំលង​ផ្លូវជាតិ​ទៅ​ប៉ះ​ផ្ទះ​១​ខ្នង​ទៀត

រាជរដ្ឋាភិបាល​នឹង​បិទ​មិន​ឱ្យ​មានការ​ផ្តល់​រង្វាន់​លើ​គម្រប​ដប ឬ​ក្រវិល​កំប៉ុង​គ្រឿង​ស្រវឹងនិង​ភេសជ្ជៈទាំងអស់

 ​រាជរដ្ឋាភិបាល​សម្រេច​ឱ្យ​ប្រជុំ​ពិភាក្សា ដើម្បី​បិទ​មិន​ឱ្យ​មានការ​ផ្តល់​រង្វាន់​លើ​គម្រប​ដប ឬ​ក្រវិល​កំប៉ុង​គ្រឿង​ស្រវឹង និង​ភេសជ្ជៈទាំងអស់​នៅ​កម្ពុជា ​។ នេះ​បើ​យោង​លិខិត​មួយ​ច្បាប់​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៤ មេ​សា កន្លង​មកនេះ​ ។ លិខិត​បាន​លើក​ឡើង​ថា​ ករណី​សំណើសុំ​រាជរដ្ឋាភិបាល​មេត្តា​ចាត់វិធានការ​លើ​ការ​ធ្វើ​ទីផ្សារ​ដោយ​ការ​ផ្តល់​រង្វាន់​តាម​រយៈ​គម្រប​ដប ​និង​ក្រវិល​កំប៉ុង​ក្នុង​ឧស្សាហកម្ម​ភេសជ្ជៈ​និង​គ្រឿងស្រវឹង​ ។ ការ​បើក​កិច្ចប្រជុំ​នេះ ​ធ្វើ​ឡើង​តាម​លិខិត​របស់​ក្រុមហ៊ុន HEINEKEN ក្រុមហ៊ុន​ភេសជ្ជៈ​ និង​គ្រឿង​ស្រវឹង​ចំនួន​៤ និង​សមាគម​អ្នក​នាំ​ចូល និង​ចែកចាយ​ស្រា​បៀរ​និង​ស្រា ចុះ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៥​កន្លង​មក​ ។ ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​បានឃើញ​និង​ឯកភាព​ជា​គោលការណ៍​ដូច​ខាងក្រោម​៖ ១-​ក្នុង​ករណី​មានការ​ហាមឃាត់​ចំពោះ​ការ​ផ្តល់​រង្វាន់​តាម​រយៈ​ក្រវិល​កំប៉ុង​ឬ​គម្រប​នៃ​ផលិតផល គ្រឿង​ស្រវឹង​និង​ភេសជ្ជៈ​នោះ ត្រូវ​កំណត់​នូវ​រយៈពេល​សមរម្យ​ណាមួយ ក្រុមហ៊ុន​ទាំងនោះ​អាច​ត្រៀមខ្លួន​ជា​មុន​។…

Continue Readingរាជរដ្ឋាភិបាល​នឹង​បិទ​មិន​ឱ្យ​មានការ​ផ្តល់​រង្វាន់​លើ​គម្រប​ដប ឬ​ក្រវិល​កំប៉ុង​គ្រឿង​ស្រវឹងនិង​ភេសជ្ជៈទាំងអស់

កម្មករកម្មការិនីចំនួន១៧នាក់ បានរងរបួស ដោយសាររថយន្តដឹកកម្មករ បុករថយន្តដឹកទំនិញ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង

យ៉ាងហោចណាស់កម្មករកម្មការិនីប្រមាណ ១៧នាក់ បានរងរបួសធ្ងន់ និងស្រាល នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកពួកគេបើកទិសដៅស្របគ្នា ពីលិចទៅកើត ក៏បុកជាមួយរថយន្តដឹកទំនិញ នៅលើកំណាត់ផ្លូវជាតិលេខ១ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរ និងហៅរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅ វេលាម៉ោង ៦៖៣០នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៣៨/១៣៩ ស្ថិតនៅចំណុចភូមិលៀប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ រថយន្តដឹកទំនិញម៉ាក HYUDAI 5T ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 3E-2643 អ្នកបើកបរឈ្មោះ…

Continue Readingកម្មករកម្មការិនីចំនួន១៧នាក់ បានរងរបួស ដោយសាររថយន្តដឹកកម្មករ បុករថយន្តដឹកទំនិញ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង