
( ត្បូងឃ្មុំ ): មនុស្សស្លាប់ម្នាក់បានសប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសាំងយ៉ុង និងរថយន្តសាំងយ៉ុងដូចគ្នា បើកបរក្នុហល្បឿនលឿនស្របទិសគ្នា បុកគូថគ្នានាវេលាម៉ោង ១៤ និង ២០ នាទីរសៀលថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៥ នៅត្រង់ចំណុចផ្លូវបេតុងក្នុងចំការកៅស៊ូឡូត៍កៅស៊ូ 0.16D ក្នុងភូមិ 2.17 ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
លោកវរសេនីយ៍ឯក ឡាយ ឧត្តម ស្នងការរងខេត្តត្បូងឃ្មុំបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកសាំយ៉ុង ពណ៍ស ពាក់ផ្លាកលេខ ក្រចេះ 2A-8103 មិនស្គាល់ឈ្មោះ និងអាសយដ្ឋានអ្នកបើកបរ (រត់គេចខ្លួន) បង្កជាមួយរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BF-9031 បើកបរដោយឈ្មោះ ខេន ចាន់ អាយុប្រហែល ៤៥ ឆ្នាំ ទីលំនៅភូមិស្រឡៅដំណាក់ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ (ស្លាប់នៅកន្លែងកើតហេតុ) បង្កឲ្យខូចខាត រថយន្តចំនួន ២ គ្រឿង កម្រិតស្រាល ១ គ្រឿង ធ្ងន់ ១ គ្រឿង ក្រោយកើតហេតុសាកសពជនរងគ្រោះ ជំនាញបានប្រគល់ជូនឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមលក្ខណៈប្រពៃណី ៕
