You are currently viewing គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំពាក់ព័ន្ធ និងការអនុវត្តន៍ច្បាប់លើវិស័យយុត្តិធម៌នៅកម្ពុជា

គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំពាក់ព័ន្ធ និងការអនុវត្តន៍ច្បាប់លើវិស័យយុត្តិធម៌នៅកម្ពុជា

 

( ត្បូងឃ្មុំ ): ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញទទួលជួបសំណេះសំណាលពិភាក្សាការងារជាមួយ គណៈប្រតិភូ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម អង្គ វង្ស វឌ្ឍនា ប្រធានគណៈប្រតិភូ និងជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា  នៅសាលប្រជុំ (ក) សាលាខេត្តត្បូងឃ្មុំ ជាន់ទី២ នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥។


កិច្ចប្រជុំនេះ មានគោលបំណងឈ្វេងយល់ពីប្រសិទ្ធ ភាពនៃការងារអនុវត្តន៍ច្បាប់ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបញ្ហាប្រឈមនានាក្នុងការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ ដែលពាក់ព័ន្ធនិងសមត្ថ កិច្ចរបស់គណ:កម្មការទី៦ នៃរដ្ឋសភា។


ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ  បានមានប្រសាសន៍ជម្រាបជូនគណៈប្រតិភូសភា ស្ដីពីស្ថាន ភាពទូទៅថ្នាក់ខេត្ត ក្នុងការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការរីកចម្រើននានានៅរចនាសម្ព័ន្ធផ្សេងៗក្នុងខេត្តត្បូងឃ្មុំ ដែលតម្រូវឱ្យធ្វើការពង្រឹងបន្ថែមទៀត ក្នុងការអនុវត្តន៍ច្បាប់ក្នុងខេត្ត ដោយបានដោះ ស្រាយ វិវាទដីធ្លីថ្នាក់ខេត្ត ពង្រឹង ពង្រីកយន្តការគណ:កម្មការដោះស្រាយទំនាស់ដីធ្លីតាមថ្នាក់ ស្រុក, ឃុំ/សង្កាត់ ដោយប្រើប្រាស់យន្តការគណ:កម្មការសុរិយោដីក្រុង ស្រុក ដោះស្រាយនៅតាមការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់។


ចំពោះ គោលនយោបាយថ្នាក់ខេត្តៗបានដោះស្រាយតាមយន្តការគណ:កម្មការរដ្ឋបាលខេត្ត គណៈកម្មការសុរិយោដី រដ្ឋបាលខេត្ត និងក្រុមការងារ។

ចំណែកការដោះស្រាយវិវាទទំនាស់ក្រៅប្រព័ន្ធតុលាការ គឺអាជ្ញាធរខេត្ត ដែលមាន ឯកឧត្តម អភិបាលខេត្ត ផ្ទាល់ចូលរួមជាមួយប្រជាពលរដ្ឋ និងធ្វើការសម្របសម្រួល និងជាអ្នកដោះស្រាយដោយសន្តិវិធី មានតម្លារភាព និងប្រសិទ្ធភាពខ្ពស់គួរជាទីមោទនៈដល់ពលរដ្ឋនិងអាជ្ញាធរខេត្ត។
ឯកឧត្តមអភីបាលខេត្ត បានបន្តថាការងារលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការអនុវត្តកំណែ ទម្រង់ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានយកចិត្តទុកដាក់ និងពង្រឹងឱ្យកាន់តែស៊ីជម្រៅទូលំទូលាយតាម រយៈការបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃ ការផ្តល់សេវាសាធារណៈ ការរៀបចំវេទិកា សាធារណៈ និងសកម្មភាពចុះមូលដ្ឋាន ដើម្បីផ្សារភ្ជាប់រាល់សំណូមពរ តម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ត្រួតពិនិត្យការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន ការងារអត្រានុកូលដ្ឋាន ការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ព្រមទាំងបានដោះស្រាយបញ្ហា ប្រឈម និងកែលម្អចំណុចខ្វះខាតជាបណ្តើរៗ ដោយឈរលើមូលដ្ឋានច្បាប់ជាគ្រឹះ និងលិខិតបទដ្ឋាគតិយុត្តិរបស់ព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាល ខេត្ត បានរៀបចំដាក់វិធានការក្តៅៗជាច្រើនសម្រាប់បង្ក្រាបក្មេងទំនើង ដោយធ្វើការឃុំខ្លួនទុករហូតដល់មួយសប្តាហ៍ និងយកពួកគាត់ទៅទស្សនៈកិច្ចនៅតាមមន្ទីរឃុំឃាំងផងដែរ។
ចំពោះបទល្មើសល្បែងស៊ីសងខុសច្បាប់ និងល្បែងអនឡាញ(Online) ខុសច្បាប់ ខេត្តបានសហការគ្នាជាមួយអាជ្ញាធរជាតិក្រសួង និងនាយកដ្ឋានបង្ក្រាបល្បែងសុីសង សម្រាប់ដោះស្រាយប្រកបដោយប្រសិទ្ធិភាពខ្ពស់។

ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានថ្លែងអំណរអរគុណ និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ច ដើម្បីរួមចំណែកកសាងសេដ្ឋកិច្ចជាតិឱ្យបានរីកចម្រើនលូតលាស់ជាលំដាប់ និងដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការបានល្អប្រសើរ។
ឯកឧត្តម ប្រធាន បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តទំាងអស់ សូមអនុវត្តឱ្យបានខ្ជាប់ ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជូនប្រជាពលរដ្ឋក្រោមម្លប់សន្តិភាព។


ចំពោះសំណូមពរ និងបញ្ហាប្រឈមនានា ដែលមន្ទីរជំនាញលើកឡើង គណៈកម្មការ នឹងធ្វើរបាយការណ៍ជម្រាបជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្នុងការបន្តនីតិវិធី ដោះស្រាយ តាមសំណើថ្នាក់ខេត្តនិងមូលដ្ឋានដែលបានក្ដាប់រួមហើយនោះ ៕

Leave a Reply