( ត្បូងឃ្មុំ ): គម្រោងស្ដាប្រឡាយ ដែលជាមូលនិធិះភិវឌ្ឍន៍ឃុំសង្កាត់នៅថ្នាក់ក្រោមជាតិចំនួន ១ គម្រោងទៀត បានដាក់ឲ្យដេញថ្លៃស្ដាឡើងវិញ នៅក្នុងសាលាឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ហៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ ក្រោមការសម្របសម្រួលរបស់លោក ថន សុខជា នាយករងទីចាត់ការផែនការ និងវិនិយោគខេត្ត និងអភិបាលរងស្រុកក្រូចឆ្មារ ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត យើងនៅតែមានការអភិវឌ្ឍន៍លើគ្រប់វិស័យឥតឈប់ឈរ ។
គម្រោងស្ដាប្រឡាយដីខាងលើនេះ មានប្រវែង ០,៦៥ គីឡូម៉ែត្រ បាទតូចទទឹង ១០ ម៉ែត្រ ជម្រៅមធ្យម ២.៦០ ម៉ែត្រ ខ្នងប្រឡាយ ៥ ម៉ែត្រសងខាង ស្លាកសញ្ញាគម្រោង ១ តម្លៃប៉ាន់ស្មានដាក់ឲ្យដេញ ១៥៩.៩៣០.៦០០ រៀល ។
មហាជនសងង្កេតឃើញថា ការដេញថ្លៃខាងលើនេះ បានដាក់ឲ្យដេញតាមទីផ្សារសេរី យុត្តិធម៌ និងតម្លាភាព ដោយក្រុមហ៊ុនដេញថ្លៃចូលរួមដេញថ្លៃ ចំនួន ៦ ក្រុមហ៊ុន ក្នុងនោះអ្នកសារព័ត៌មាន បានចូលរួមថតផ្ដិតយករូបភាពធ្វើការផ្សព្វផ្សាយដោយសេរីផងដែរ ។
ក្រុមហ៊ុនដែលដេញបានគឺក្រុមហ៊ុន អុឹង ចាន់ឡា ដេញបានក្នុងតម្លៃ ៣១ លានរៀលគត់ ឃើញថា មានការចុះតម្លៃប្រម៉ាណជា ៩០ % ធ្វើឲ្យឃុំ ចំណេញថវិការយ៉ាងច្រើន រហូតទៅដល់ ១២៩.៩៣០.៦០០ រៀលឯណោះ ៕