You are currently viewing ដំណាំអំពៅរបស់កសិករនៅក្រុងសួង ផ្ដល់ទិនផលខ្ពស់ល្អដូចឆ្នាំមុនដែរ និងមានទីផ្សារងាយស្រួលលក់

ដំណាំអំពៅរបស់កសិករនៅក្រុងសួង ផ្ដល់ទិនផលខ្ពស់ល្អដូចឆ្នាំមុនដែរ និងមានទីផ្សារងាយស្រួលលក់

( ត្បូងឃ្មុំ ): ដំណាំអំពៅរបស់កសិករនៅក្រុងសួង ខេត្តត្បូងឃ្មុំ ឆ្នាំនេះ ផ្ដល់ទិនផលខ្ពស់ល្អដូចឆ្នាំមុនដែរ និងមានទីផ្សារងាយស្រួលលក់ ហើយមានកសិករចំនួន ២ ភូមិបានចាប់យករបរដាំដំណាំអំពៅនេះ គឺភូមិជើងវត្ត និងភូមិប្រស្រែ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ បាននាំគ្នាដាំដុះដំណាំអំពៅប្រភេទអំពៅស្ករលក់ ។


លោក ផន ដេន ជាកសិករដាំអំពៅ នៅភូមិប្រើស្រែក្រោម បានឲ្យដឹងថា គ្រួសារគាត់បានដាំអំពៅរយៈពេលជិត ១០ ឆ្នាំមកហើយ ៤ ឆ្នាំជាប់ៗគ្នា អំពៅក្នុង ១ បាច់ចំនួន ១០ ដើមលក់បានតម្លៃ ១ ម៉ឺនរៀល បើដើមតូចៗលក់បានតម្លៃ ៧ ពាន់រៀល នៅឆ្នាំ ២០២៤ កន្លងទៅ កសិករលក់អំពៅរហូតអស់អំពៅពីគ្រប់ចម្ការទាំងពីរភូមិខាងលើ កសិករអាចលក់ជាបាច់ក៏បាន អាចលក់ម៉ៅជាគុម្ពនៅក្នុងចំការក៏បាន មានទីផ្សារល្អមិនពិបាកលក់ គ្រាន់តែតម្លៃឡើងចុះទៅតាមរដូវ រដូវប្រាំង លក់បានថ្លៃជាងរដូវវស្សា ។

កសិករបន្តថា ដោយឡែកឆ្នាំ ២០២៥ នេះ អំពៅលេខ ១ លក់បានតម្លៃ ៧ ពាន់រៀល បើអំពៅដើមតូចៗលក់បានតម្លៃតែ ១.៥០០ រៀលទេក្នុងអំពៅ ១ បាច់ចំនួន ១០ ដើម ដោយសារតែមានឈ្មួញនាំអំពៅត្រែង ពីប្រទេសជិតខាងមកលក់ បណ្ដាលឲ្យអំពៅក្នុងស្រុកធ្លាក់ថ្លៃ ។

លោក ចេត ផាត មេភូមិជើងវត្ត បានឲ្យដឹងថា ផ្ទៃដីដាំអំពៅទាំង ២ ភូមិខាងលើមានចំនួ ២៣ ហិកតា ហើយមានកសិកតចំនួនជិត ៥០ គ្រួសារ បានប្រកបរបរដាំដុះអំពៅនេះ ហើយឃើញថា កសិករដាំអំពៅមានជីវភាពធូរធារប្រសើរ ។
លោកមេភូមិបន្តថា សន្ថានដីនៅទីតាំងខាងលើ ជាប្រភេទដីអាចម៍ត្រកួត អំណោយផលទៅលើដំណាំអំពៅនេះ តែម្ដង ៕

Leave a Reply