You are currently viewing កសិករខេត្តត្បូងឃ្មុំ ចាប់ប្រមូលផលធុរេន លក់ទៅកាន់ទីផ្សារហើយ

កសិករខេត្តត្បូងឃ្មុំ ចាប់ប្រមូលផលធុរេន លក់ទៅកាន់ទីផ្សារហើយ

( ត្បូងឃ្មុំ ): ធុរេនជាដំណាំដ៏មានសក្តានុពលសំខាន់មួយ ហើយខេត្តត្បូងឃ្មុំមានធុរេនចំនួន ៤ ប្រភេទ ប្រជាកសិករចាប់ប្រមូលផលហើយនៅដើមខែមិថុនា ឆ្នាំ ២០២៥ នេះ នៅលើផ្ទៃដី ១ ពាន់ហិកតា ជាមួយនឹងទិន្នផល ១៥ តោន ក្នុង ១ ហិកតា មានតម្លៃពី ១ ម៉ឺន ៤ ពាន់រៀល ទៅ ១ ម៉ឺន ៦ ពាន់រៀលក្នុង ១ គីឡូក្រាម ប្រកបដោយគុណភាព សុវត្តិភាព គ្មានសារធាតុគីមីហាមឃាត់ រសជាតិផ្អែមស្អិតរមួតឈ្ងុយឆ្ងាញ់ពិសារ ទទួលទានរួចពិតជាមានផាសុកភាពយ៉ាងក្រៃលែង ធូរេនឆ្នាំនេះ ធុរេនឲ្យផលល្អជាង ឆ្នាំទៅ ហើយតម្លៃខ្ពស់ជាងឆ្នាំទៅផងដែរ ។


លោក ហេង ទូច រស់នៅភូមិចន្ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា គាគ់ដាំធុរេនលើផ្ទៃដីទំហំដី ៦ ហិកតា មានចំនួន ៨៥០ ដើម ពូជធុរេនមួនថង គាត់មានក្តីរំពឹងថា នឹងទទួលបានទិន្នផល ៨០ តោនក្នុងឆ្នាំ ២០២៥ នេះ ហើយនៅដើមខែមិថុនានេះ កសិករយើងចាប់ប្រមូលផលហើយ ដោយលក់បោះដុំ ១ គីឡូក្រាមតម្លៃ ១ ម៉ឺន ៤ ពាន់រៀល លក់រាយ ១ ម៉ឺន ៦ ពាន់រៀល ។


លោក ហេង ទូច ញ្ជាក់ទៀតថា ក្នុង ១ ថ្ងៃៗ យើងបេះបានពី ៥ តោន ទៅ ៦ តោន លក់ឲ្យម៉ូយរាល់ថ្ងៃ បើទិញពី ៥ រយគីឡូ ទៅ ១ តោនតម្លៃ ១ ម៉ឺន ៤ ពាន់រៀលក្នុង ១ គីឡូក្រាម តែបើទិញ ១ រយ ទៅ ២ រយគីឡូក្រាម តម្លៃ ១ ម៉ឺន ៦ ពាន់រៀល ។ យើងអាចប្រមូលផលរយៈពេលតែ ១៥ ថ្ងៃ អស់ហើយ ។

ពូជធុរេនដែលកសិករបានដាំ មាន ៤ ប្រភេទ គឺពូជធុរេនដូនតា ពូជធុរេនរី ៦ ពូជមូសាំងគីម និងពូជធុរេនមួនថង ហើយពូជដែលប្រមូលផលក្រោយគេ គឺធុរេនមួនថងនេះតែម្តង ។
ចំពោះទីផ្សារមិនពិបាកលក់ទេ យើងមានម៉ូយមកទទួលទិញដល់ចំការតែម្តង លក់ចែកជូនបងប្អូនក្នុងខេត្ត ក្រៅខេត្ត ពិសេសលក់ទៅទីក្រុងភ្នំពេញតែម្តង ធុរេនមានគុណភាព ដាំតាមបច្ចេកទេសច្បាស់លាស់មិនមានសារធាតុគីមីហាមឃាត់ពុលនោះទេ ៕

Leave a Reply