សមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាពនិងអភិវឌ្ឍន៍ បើកវគ្គបណ្តុះបណ្តាលស្ដីពី ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈ
សមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាពនិងអភិវឌ្ឍន៍ ដែលមានសាស្រ្ដាចារ្យបណ្ឌិត ជា ចំរើន ជាប្រធាន បានបើកវគ្គបណ្តុះបណ្តាល ស្ដីពី ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈ រយៈពេល១ថ្ងៃពេញ នៅអគារសេរីភាព ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ដោយមានសិក្ខាកាមចូលរួមចំនួន ១០៥នាក់ ក្នុងនោះក៏មានព្រះសង្ឃ១អង្គផងដែរ៕