
( ត្បូងឃ្មុំ ): ប្រជាពលរដ្ឋនៅក្នុងឃុំចិញ្ចើម ស្រុកត្បូងឃ្មុំ រំពឹងថានឹងទទួលបានផ្លូវបេតុងមួយខ្សែ ប្រវែងជិត ០,៧៥ ម៉ែត្រ ទទឹង ៥ ម៉ែត្ត ដែលនឹងចាប់ផ្តើមជាបន្តបន្ទាប់ក្នុងពេលឆាប់ៗខាងមុខនេះ ។
ផ្លូវបេតុងខាងលើនេះត្រូវបានដាក់ឲ្យដេញថ្លៃជាសាធារណៈនាព្រឹកថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៥ ដោយមានក្រុមហ៊ុនចំនួន ១៧ ក្រុមហ៊ុនបានចូលរួមដាក់សំណើរប្រកួតប្រជែងដេញថ្លៃ ក្រោមការឃ្លាំមើលពីមន្ត្រីទីចាត់ការផែការ និងវិនិយោគខេត្ត រដ្ឋបាលខេត្តត្បូងឃ្មុំ និងអ្នកអង្កេតការណ៍សាព័ត៌មានជាច្រើនអង្គភាពទៀត ។
លទ្ធផលនៃការដេញថ្លៃជាសាធារណនេះ គឺបានទៅលើក្រុមហ៊ុន ហ៊ន់ សោភា ដែលដេញតម្លៃទាបជាងគេ គឺ ១៩៧ លានរៀលគត់ បើប្រៀបធៀបទៅនឹងតម្លៃប៉ាន់ស្មានសរុប ៥០៧.៣១៦.០០០ រៀល ។
ការចុះតម្លៃទាបបែបនេះ ធ្វើឲ្យឃុំចំណេញថវិការបានច្រើន រហូតទៅដល់ទៅ ៣២៨.៣១៦.០០០ រៀលឯណោះ អាចសាងសង់ផ្លូវបានប្រវែងដូចគ្នានេះជិត ២ ដងទៀត ។

hw-remosaic: 0;
touch: (-1.0, -1.0);
modeInfo: ;
sceneMode: 32768;
cct_value: 0;
AI_Scene: (-1, -1);
aec_lux: 227.20532;
hist255: 0.0;
hist252~255: 0.0;
hist0~15: 0.0;
ដែលនេះគឺជាការបង្ហាញឱ្យប្រជាពលរដ្ឋយល់ច្បាស់ថា ការអភិវឌ្ឍក្នុងសហគមន៍កំពុងមានការដំណើរការដោយប្រកាន់គោលការណ៍សន្សំសំចៃ និងតម្លាភាព ហើយគម្រោងនេះទៀតសោធ ត្រូវបានរំពឹងទុកថា នឹងមានផលវិជ្ជមានដល់ការអាស្រ័យផលរបស់បងប្អូនប្រជាពលរដ្ឋក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ៕