You are currently viewing កសិករក្នុងឃុំទួលសូភីដាំដុះបន្លែភ្លៅកង្កែបលក់ ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ

កសិករក្នុងឃុំទួលសូភីដាំដុះបន្លែភ្លៅកង្កែបលក់ ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ

( ត្បូងឃ្មុំ ): កសិករក្នុងឃុំទួលសូភីដាំដុះបន្លែភ្លៅកង្កែបលក់ ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ ខណ:បន្លែភ្លៅកង្កែបប្រើពេលតែជាង ៣ ខែប៉ុណ្ណោះ កសិករអាចប្រមូលផលបានបណ្តើរៗ ហើយ ។


បងប្អូនប្រជាកសិករចំនួន ៣ គ្រួសារ នៅក្នុងភូមិថ្មដារកើត ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូឃ្មុំ បានងាកមកចាប់យកមុខរបរដាំបន្លែភ្លៅកង្កែប ដើម្បីលក់បង្កើនប្រាក់ចំណូល យកមកផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែមទៀត បន្ទាប់ពីការងារស្រែចំការ ដោយកត្តាភូមិសាស្ត្រ ដីខ្មៅ ដង្ហើមទឹករាក់ផងដែរនោះ ។

លោក ឡាំ សុខណៃ ជាកសិករដាំបន្លែភ្លៅកង្កែបលក់ រស់នៅភូមិ ឃុំខាងលើ បានឲ្យដឹងថា គាត់បានដាំបន្លែភ្លៅកង្កែបរយៈពេល ៣ ឆ្នាំមកហើយ ពេលនេះជំនាញក្នុងការដាំដុះបន្លែភ្លៅកង្កែប អាចប្រមូលផលលក់នៅទីផ្សារ ក្នុង ១ ថ្ងៃៗ មិនក្រោម ៤០ គីឡូក្រាមនោះទេ ក្នុង ១ គីឡូក្រាមតម្លៃ ២.៥០០ រៀល មានម៉ូយចុះទិញដល់ផ្ទះតែម្តង សព្វថ្ងៃនេះគាត់បង្កើតស្រែដាំបន្លែភ្លៅកង្កែបជាង ១០ ស្រែ មានដំបូលគ្របគ្រប់ស្រែ ហើយប្រមូលផលវិលជុំជារៀងរាល់ថ្ងៃ ។


លោក សុខណៃ បញ្ជាក់ថា ផលបន្លែនេះអាចដោះស្រាយជីវភាពគ្រួសារបាន ហើយគាត់គ្រោងនឹងពង្រីកដីស្រែបន្ថែមទៀត ដើម្បីតម្រូវការទីផ្សារ ព្រោះបន្លែភ្លៅកង្កែបមានរសជាតិប្រហើរឈ្ងុយឆ្ងាញ់ បងប្អូនប្រជាពលរដ្ឋចូលចិត្តហូបណាស់ ដូចជាធ្វើអន្លក់ទឹកគ្រឿង បន្លែនំបញ្ចុក បាញ់ឆែវ ស៊ុប ពិសេសទៀត គេអាចយកវាធ្វើជាឱសថព្យាបាលរោគបានទៀតផងដែរ នៅក្នុងភូមិមានកសិករចំនួន៣គ្រួសារ ដែលបានដាំបន្លែភ្លៅកង្កែបនេះ លើផ្ទៃដីជាង១ហិកតា អាចផលិតបន្លែលក់ទៅកាន់ទីផ្សារមិនក្រោម៦០សិបគីឡូក្រាមជារៀងរាល់ថ្ងៃ ៕

Leave a Reply