You are currently viewing ដំណាំពោតចំណីសត្វរបស់កសិករដំណាក់កាលចុងក្រោយ ឆ្នាំ ២០២៥ នេះ អំណោយផលល្អ

ដំណាំពោតចំណីសត្វរបស់កសិករដំណាក់កាលចុងក្រោយ ឆ្នាំ ២០២៥ នេះ អំណោយផលល្អ

( ត្បូងឃ្មុំ ): ដំណាំពោតចំណីសត្វរបស់កសិករខេត្តត្បូងឃ្មុំ ដំណាក់កាលចុងក្រោយឆ្នាំ ២០២៥ នេះអំណោយផលល្អ ដោយសារកត្តា អាកាស់ធាតុ មានភ្លៀងកក់ខែច្រើនសារ បណ្ដាលឲ្យពោតដុះលូតលាស់បានល្អ និងមានផ្លែស្នៀតធំៗ ។


លោក កែ ខឿន ជាម្ចាស់ចំការពោតនៅក្នុងភូមិជីរោទ៍លើ ឃុំ​ជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​ បានឲ្យដឹងថា ឆ្នាំ ២០២៥ នេះ​ ពោតចំណីសត្វរបស់គាត់ ឲ្យ​ផល​ល្អ​ជាងឆ្នាំទៅ តែ​តម្លៃ​ទីផ្សារ​ធ្លាក់ទាបជាងឆ្នាំកន្លងទៅបន្តិច ដោយកាលពីឆ្នាំកន្លងទៅ គ្រាប់ពោតប្រមូលផលដើមដៃ លក់បានតម្លៃ ៨៤០ ៛/Kg ដោយឡែកឆ្នាំ ២០២៥ នេះ គ្រាប់ពោតលក់បានតម្លៃតែ ៨០០ ៛ ទៅ ៨១០ ៛ នោះទេ/Kg ។

កសិកេបានឲ្យដឹងទៀតថា ចំពោះទីផ្សារគ្រាប់ពោតចំណីសត្វ មានទីផ្សារច្បាស់លាស់ មានថៅកែចូលទិញដល់ក្នុងចំការឬតាមភូមិតែម្ដង ហើយគេដឹកយកទៅលក់បន្តទៅឲ្យថៅកែធំៗនៅក្នុងស្រុក ឬដឹកយកទៅលក់ឲ្យរោងចក្រផលិតចំណីសត្វក្នុងស្រុក និងឈ្មួញខ្លះដឹកយកទៅលក់ឲ្យប្រទេសជិតខាងផងដែរ ។


លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងនាព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៥ ថា ខេត្តត្បូងឃ្មុំ ផ្ទៃដីដាំពោតចំណីសត្វមានប្រម៉ាណជា ៦.០០០ ហិកតា ចំពោះតម្លៃគ្រាប់ពោត លោកប្រធានមិនអាចកំណត់បានទេ ដោយសារតែពេលនេះ កសិករមិនទាន់ប្រមូលផលពោតដំណាក់កាលចុងក្រោយនៅឡើយ ៕

Leave a Reply