You are currently viewing អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញសម្ភោធរោងចក្រកាត់ដេ ស៊ីន ហុងប៉េង  និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង ៥០០ នាក់

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញសម្ភោធរោងចក្រកាត់ដេ ស៊ីន ហុងប៉េង  និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង ៥០០ នាក់

( ត្បូងឃ្មុំ ):ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញសម្ភោធរោងចក្រកាត់ដេ ស៊ីន ហុងប៉េង  និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ៥០០ នាក់ កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៥ ។


ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍ថា ការវិនិយោគផ្សេងៗក្នុងទឹកដីខេត្តត្បូងឃ្មុំ គឺជាឳកាសមួយយ៉ាងសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ព្រោះថារោងចក្រមួយកន្លែងនេះអាចផ្តល់ឳកាសការងារ ទទួលបានប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ដោយមិនចាំបាច់ធ្វើចំណាក់ស្រុក ឆ្ងាយផ្ទះទៅរកការងារធ្វើ ។


ឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនកម្មករ កម្មការិនីទាំងអស់ ត្រូវខិតខំបំពេញការងារឳ្យបានល្អ ដោយមិនត្រូវខ្ជិល ឬបង្ករភាពអណាធិបតេយ្យនោះទេ ដូចគ្នាខាងរោងចក្រ ក៏មិនត្រូវគៀបសង្កត់បងប្អូនកម្មករ កម្មការិនី ខុសពីច្បាប់ការងារនោះដែរ ពោលគឺខាងកម្មករ ខិតខំប្រឹងធ្វើការឳ្យបានល្អ ចំណែកខាងរោងចក្រត្រូវអនុវត្តតាមច្បាប់ការងារឳ្យបានត្រឹមត្រូវ ចំណែកអាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធ និងចាំជួយគាំពាទាំំងខាងកម្មករ កម្មការិនី និងខាងរោងចក្រ ដើម្បីធ្វើយ៉ាងណា ឳ្យដំណើការបានល្អ ប្រយោជទទួលបានទាំងសងខាង ។


ឯកឧត្តម ប៉ែន កុសល្យ ក៏បានស្នើដល់ខាងរោងចក្រត្រូវរៀបចំ កន្លែងទទួលទានអាហារឳ្យបានសមរម្យ រៀបចំធ្វើបន្ទប់ទឹកបន្ថែម ពិសេសគឺក្នុងរោងចក្រ ត្រូវរៀបចំធានាឳ្យបានថា មានផាសុខភាព មិនប៉ះពាល់ដល់សុខភាពកម្មករ កម្មការិនី ក្នុងនោះត្រូវ មានក្រុមគ្រូពេទ្យសម្រាប់ជួយសង្គ្រោះបឋមផងដែរ ។


បើតាមរបាយការណ៍តំណាងរោងចក្រខាងលើ បានឳ្យដឹងថា សព្វថ្ងៃនេះរោងចក្រមានកម្មករ កម្មការិនី បំពេញការងារ ជាង ៥០០ នាក់ហើយនៅថ្ងៃអនាគត់ អាចបង្កើនកម្លាំងពលកម្មរហូតដល់ ៧០០ នាក់ សម្រាប់សំលៀកបំពាក់ដែលផលិតបាន គឺនាំចេញទៅលក់នៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប និងប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ី ផងដែរ ៕ សុខ ផន

Leave a Reply