You are currently viewing Eubank ត្រូវបានពិន័យជិត ៤០ម៉ឺនផោន ដោយសារតែលើសគីឡូពី Benn

Eubank ត្រូវបានពិន័យជិត ៤០ម៉ឺនផោន ដោយសារតែលើសគីឡូពី Benn

កីឡាករប្រដាល់សកលទម្ងន់មធ្យម Chris Eubank Jr ត្រូវបានពិន័យជាទឹកប្រាក់ប្រមាណ ៣៧៥,០០០ផោន ដោយសារលើសទម្ងន់ពីគូប្រកួត Conor Benn ក្នុងពិធីថ្លឹងទម្ងន់កាលពីថ្ងៃសុក្រ ទី២៥ ខែមេសា មុនពេលប្រកួតផ្លូវការនាថ្ងៃសៅរ៍នេះ។

ទាំង Eubank វ័យ ៣៥ឆ្នាំ និង Benn វ័យ ២៨ឆ្នាំ បានប្រឈមមុខដាក់គ្នាក្នុងពិធីថ្លឹងទម្ងន់នាព្រឹកថ្ងៃសុក្រ លក្ខណៈបិទទ្វារ មុនចាប់ផ្តើមប្រកួតនៅសង្វៀន Tottenham Hotspur Stadium ថ្ងៃនេះ។

Eubank និង Benn នឹងប្រកួតគ្នាជាលើកដំបូងផងដែរ ក្នុងរយៈពេល ៣៥ឆ្នាំ ក្រោយពេលឪពុករបស់ពួកគេធ្លាប់ប៉ះគ្នា ដោយមានដាក់ខ្សែក្រវាត់ WBC និង WBO Super នាអំឡុងឆ្នាំ១៩៩០៕

Leave a Reply