ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យកូនគេងលក់ដោយខ្លួនឯងដោយមិនចាំបាច់លួង។ តើមានអ្វីខ្លះទៅ?
ក្នុងបន្ទប់គេងរបស់កូនមិនគួរបើកភ្លើងភ្លឺពេកទេ ព្រោះនៅពេលដែលពន្លឺខ្លាំងពេកអាចចាំងភ្នែករបស់កូន ដោយធ្វើឲ្យកូនពិបាកក្នុងការគេងលក់ណាស់។
ជាពិសេស អ្នកម្តាយ និងលោកប៉ាគួរតែធ្វើជាគំរូល្អដល់កូន ដោយដល់ម៉ោងគួរតែចូលគេងភ្លាម ដើម្បីឲ្យកូនយកតម្រាប់តាម។ មិនត្រឹមតែប៉ុណ្ណោះ អ្នកម្តាយមិនគួរឲ្យកូនគេងផ្កាប់មុខចុះក្រោមទេ ព្រោះមិនត្រឹមតែមិនធ្វើឲ្យកូនឆាប់គេងលក់ ថែមទាំងអាចធ្វើឲ្យកូនពិបាកដកដង្ហើមផងដែរ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នពីចំណុចទាំងនេះ ទើបអាចធ្វើឲ្យកូនឆាប់គេងលក់ដោយមិនរករឿងច្រើន៕