You are currently viewing កសិករដាំសណ្ដែកគួរលក់ ដើម្បីបង្កើនប្រាក់ចំណូល សម្រាប់ដោះស្រាយជីវភាពគ្រួសារ

កសិករដាំសណ្ដែកគួរលក់ ដើម្បីបង្កើនប្រាក់ចំណូល សម្រាប់ដោះស្រាយជីវភាពគ្រួសារ

( ត្បូងឃ្មុំ ):កសិករដាំដំណាំសណ្ដែកគួរលក់ ដើម្បីបង្កើនប្រាក់ចំណូល សម្រាប់ដោះស្រាយជីវភាពគ្រួសារ ប្រចាំថ្ងៃ បានមួយកម្រឹតបន្ថែមទៀត ។
អ្នកមីង ចាន់ នាង ជាកសិករនៅក្នុងភូមិបឹងកក់ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពង់តែប្រមូលផលសណ្ដែកគួរលក់ ដើម្បីបង្កើនប្រាក់ចំណូល សម្រាប់ដោះស្រាយជីវភាពគ្រួសាររបស់គាត់ បានឲ្យដឹងថា ទំនេរពីធ្វើស្រែប្រាំង និងចំការដាំពោត គាត់បានឈ្លៀតមកប្របកមុខរបរដាំបន្លែរួមផ្សំនេះ សម្រាប់លក់បង្កើនប្រាក់ចំណូល បានដោះស្រាយបន្ទុកជីវភាពក្នុងគ្រួសាររបស់គាត់បានមួយកម្រឹតផងដែរ ។
អ្នកមីង ចាន់ នាង បន្តថា ចំពោះទីផ្សារសណ្ដែកគួរនេះ មានប្រជាពលរដ្ឋនៅក្នុងភូមិ គេត្រូវការធ្វើជាអន្លក់ឬយកទៅស្លរសម្លរការី គាត់តែងតែមកទិញពីអ្នកមីង ជាញឹកញាប់ និងមានចុងភៅតាមរោងការបុណ្យ គេទិញយកទៅធ្វើបន្លែផងដែរ ចំពោះទីផ្សារបោះដុំ មានម៉ូយគេមកទទួលទិញដល់ផ្ទះរបស់គាត់ ។


អ្នកមីងន្ថែមថា សណ្ដែកគួររបស់គាត់ អ្នកមីងដាំលើផ្ទៃដី ២០ អារ ពីរថ្ងៃប្រមូលផលម្ដងបេះបាន ១០០ គីឡូក្រាមដែរ លក់បានតម្លៃ ១.៥០០ រៀលក្នុង ១ គីឡូក្រាម ដោយឡែកកាលពីឆ្នាំកន្លងទៅ គាត់លក់ជិតចូលឆ្នាំខ្មែរបានតម្លៃពី ៣.០០០ រៀលទៅ ៤.០០០ រៀលក្នុង ១ គីឡូក្រាម ។
បើតាមរបាយការណ៍របស់លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា តម្លៃសណ្ដែកគួរ នៅលើទីផ្សារតម្លៃ ១.៥០០ រៀលក្នុង ១ គីឡូក្រាម ។
មុខរបរដាំសណ្ដែកគួរលក់ របស់ប្រជាពលរដ្ឋ ពិតជាអាចបង្កើនប្រាក់ចំណូល សម្រាប់ដោះស្រាយជីវភាពគ្រួសារ បានមួយកម្រិតផងដែរ ៕

Leave a Reply